​បុគ្គល​ ​អ្នក​ត្រូវការ​ដោយ​ស្មៅ​ ​គប្បី​ស្វែងរក​ស្មៅ​ ​បុគ្គល​ ​អ្នក​ត្រូវការ​ដោយ​ឈើ​ ​គប្បី​ស្វែងរក​ឈើ​ ​បុគ្គល​ ​អ្នក​ត្រូវការ​ដោយ​រទេះ​ ​គប្បី​ស្វែងរក​រទេះ​ ​អ្នក​ត្រូវការ​ដោយ​បុរស​ ​គប្បី​ស្វែងរក​បុរស​។​ ​ម្នាល​គាម​ណី​ ​តថាគត​ ​មិនដែល​ពោល​ថា​ ​សមណៈ​គប្បី​ត្រេកអរ​ ​ចំពោះ​មាស​ ​និង​ប្រាក់​ ​គប្បី​ស្វែងរក​មាស​ ​និង​ប្រាក់​ ​ដូច្នេះ​ ​ដោយ​បរិយាយ​ណាមួយ​ទេ​។​ ​ចប់​ ​សូត្រ​ ​ទី១០​។​
 [​២៦៩​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឧរុ​វេល​កប្ប​និគម​ ​របស់​ពួក​មល្ល​ជន​ ​ក្នុង​មល្ល​ជនបទ​។​ ​គ្រានោះ​ឯង​ ​គន្ធ​ភ​ក​គាម​ណី​ ​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​គន្ធ​ភ​ក​គាម​ណី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូមទាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​នូវ​ហេតុ​ឲ្យ​កើតទុក្ខ​ផង​ ​នូវ​សេចក្តី​វិនាស​ទុក្ខ​ផង​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​ម្នាល​គាម​ណី​ ​តែ​តថាគត​ ​ប្រារព្ធ​អតីតកាល​ ​ហើយ​សំដែង​ ​នូវ​ហេតុ​ឲ្យ​កើតទុក្ខ​ ​និង​សេចក្តី​វិនាស​ទុក្ខ​ថា​ ​អតីតកាល​ ​តែង​មាន​យ៉ាងនោះ​ ​ឲ្យ​អ្នក​ស្តាប់​ហើយ​។​ ​អ្នក​គង់មាន​សេចក្តី​សង្ស័យ​ ​គង់មាន​សេចក្តី​ងឿងឆ្ងល់​ ​ក្នុង​អតីតកាល​នោះ​។​ ​ម្នាល​គាម​ណី​ ​តែ​តថាគត​ ​ប្រារព្ធ​អនាគតកាល​ ​ហើយ​សំដែង​ ​នូវ​ហេតុ​ឲ្យ​កើតទុក្ខ​ ​និង​សេចក្តី​វិនាស​ទុក្ខ​ថា​ ​អនាគតកាល​ ​នឹង​មាន​ ​យ៉ាងនោះ​ ​ឲ្យ​អ្នក​ស្តាប់​ហើយ​។​ ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់