​អ្នក​គង់មាន​សេចក្តី​សង្ស័យ​ ​គង់មាន​សេចក្តី​ងឿងឆ្ងល់​ ​ក្នុង​អនាគតកាល​នោះ​ ​ម្នាល​គាម​ណី​ ​ប៉ុន្តែ​តថាគត​ ​អង្គុយ​ក្នុង​ទីនេះ​ឯង​ ​សំដែង​នូវ​ហេតុ​ឲ្យ​កើតទុក្ខ​ ​និង​សេចក្តី​វិនាស​ទុក្ខ​ ​ឲ្យ​អ្នក​ដែល​អង្គុយ​នៅក្នុង​ទីនុ៎ះ​ស្តាប់​ ​ចូរ​អ្នក​ស្តាប់ធម៌​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​គន្ធ​ភ​ក​គាម​ណី​ ​ក៏​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​គាម​ណី​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​តូចចិត្ត​ ​ចង្អៀតចិត្ត​ ​កើតឡើង​ដល់​អ្នក​ ​ព្រោះ​សេចក្តី​ស្លាប់​ក្តី​ ​ព្រោះ​ការ​ចាប់ចង​ក្តី​ ​ព្រោះ​ការ​វិនាស​ទ្រព្យ​ក្តី​ ​ព្រោះ​ការ​តិះដៀល​ក្តី​ ​នៃ​ពួក​មនុស្ស​ ​ដែល​នៅក្នុង​ឧរុ​វេល​កប្ប​និគម​ ​ធ្លាប់​មានដល់​អ្នក​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​តូចចិត្ត​ ​ចង្អៀតចិត្ត​ ​កើតឡើង​ដល់​ខ្ញុំ​ព្រះអង្គ​ ​ព្រោះ​សេចក្តី​ស្លាប់​ក្តី​ ​ព្រោះ​ការ​ចាប់ចង​ក្តី​ ​ព្រោះ​ការ​វិនាស​ទ្រព្យ​ក្តី​ ​ព្រោះ​ការ​តិះដៀល​ក្តី​ ​នៃ​ពួក​មនុស្ស​ ​ដែល​នៅក្នុង​ឧរុ​វេល​កប្ប​និគម​ ​ធ្លាប់​មានដល់​ខ្ញុំ​ព្រះអង្គ​ដែរ​។​ ​ម្នាល​គាម​ណី​ ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់