​ចុះ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​តូចចិត្ត​ ​ចង្អៀតចិត្ត​ ​មិនកើត​ឡើង​ដល់​អ្នក​ ​ព្រោះ​សេចក្តី​ស្លាប់​ក្តី​ ​ព្រោះ​ការ​ចាប់ចង​ក្តី​ ​ព្រោះ​ការ​វិនាស​ទ្រព្យ​ក្តី​ ​ព្រោះ​ការ​តិះដៀល​ក្តី​ ​នៃ​ពួក​មនុស្ស​ ​ដែល​នៅក្នុង​ឧរុ​វេល​កប្ប​និគម​ ​ធ្លាប់​មានដល់​អ្នក​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​តូចចិត្ត​ ​ចង្អៀតចិត្ត​ ​មិនកើត​ឡើង​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ព្រោះ​សេចក្តី​ស្លាប់​ក្តី​ ​ព្រោះ​ការ​ចាប់ចង​ក្តី​ ​ព្រោះ​ការ​វិនាស​ទ្រព្យ​ក្តី​ ​ព្រោះ​ការ​តិះដៀល​ក្តី​ ​នៃ​ពួក​មនុស្ស​ ​ដែល​នៅក្នុង​ឧរុ​វេល​កប្ប​និគម​ ​ក៏​ធ្លាប់​មានដល់​ខ្ញុំ​ព្រះអង្គ​ដែរ​។​ ​ម្នាល​គាម​ណី​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​បាន​ជា​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​តូចចិត្ត​ ​ចង្អៀតចិត្ត​ ​កើតឡើង​ដល់​អ្នក​ ​ព្រោះ​សេចក្តី​ស្លាប់​ក្តី​ ​ព្រោះ​ការ​ចាប់ចង​ក្តី​ ​ព្រោះ​ការ​វិនាស​ទ្រព្យ​ក្តី​ ​ព្រោះ​ការ​តិះដៀល​ក្តី​ ​នៃ​មនុស្ស​ទាំងឡាយ​ពួក​ខ្លះ​ ​ដែល​នៅក្នុង​ឧរុ​វេល​កប្ប​និគម​។​ ​ម្នាល​គាម​ណី​ ​មួយទៀត​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​
ថយ | ទំព័រទី ២៧៨ | បន្ទាប់