​បាន​ជា​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​តូចចិត្ត​ ​ចង្អៀតចិត្ត​ ​មិនកើត​ឡើង​ដល់​អ្នក​ ​ព្រោះ​សេចក្តី​ស្លាប់​ក្តី​ ​ព្រោះ​ការ​ចាប់ចង​ក្តី​ ​ព្រោះ​ការ​វិនាស​ទ្រព្យ​ក្តី​ ​ព្រោះ​ការ​តិះដៀល​ក្តី​ ​នៃ​មនុស្ស​ទាំងឡាយ​ពួក​ខ្លះ​ ​ដែល​នៅក្នុង​ឧរុ​វេល​កប្ប​និគម​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​តូចចិត្ត​ ​ចង្អៀតចិត្ត​ ​កើតឡើង​ដល់​ខ្ញុំ​ព្រះអង្គ​ ​ព្រោះ​សេចក្តី​ស្លាប់​ក្តី​ ​ព្រោះ​ការ​ចាប់ចង​ក្តី​ ​ព្រោះ​ការ​វិនាស​ទ្រព្យ​ក្តី​ ​ព្រោះ​ការ​តិះដៀល​ក្តី​ ​នៃ​ពួក​មនុស្ស​ឯណា​ ​ដែល​នៅក្នុង​ឧរុ​វេល​កប្ប​និគម​ ​ព្រោះតែ​ខ្ញុំ​ព្រះអង្គ​ ​មាន​ឆន្ទ​រាគ​ ​ក្នុង​មនុស្ស​ទាំងនោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​តូចចិត្ត​ ​ចង្អៀតចិត្ត​ ​មិនកើត​ឡើង​ដល់​ខ្ញុំ​ព្រះអង្គ​ ​ព្រោះ​សេចក្តី​ស្លាប់​ក្តី​ ​ព្រោះ​ការ​ចាប់ចង​ក្តី​ ​ព្រោះ​ការ​វិនាស​ទ្រព្យ​ក្តី​ ​ព្រោះ​ការ​តិះដៀល​ក្តី​ ​នៃ​ពួក​មនុស្ស​ឯណា​ ​ដែល​នៅក្នុង​ឧរុ​វេល​កប្ប​និគម​ ​ព្រោះតែ​ខ្ញុំ​ព្រះអង្គ​ ​មិន​មាន​ឆន្ទ​រាគ​ ​ក្នុង​មនុស្ស​ទាំងនោះ​ទេ​។​ ​ម្នាល​គាម​ណី​ ​ត្រូវ​អ្នកចូលចិត្ត​តាម​ធម៌​នេះ​ ​ដែល​អ្នក​ឃើញ​ហើយ​ ​ដឹង​ហើយ​ ​ជា​ធម៌​ឲ្យផល​ ​មិន​កន្លង​កាល​ ​ដែល​ធ្លាក់ចុះ​មក​ហើយ​ ​មាន​ទាំង​ក្នុង​អតីតកាល​ ​និង​អនាគតកាល​ ​ទុក្ខ​ឯណា​នីមួយ​ ​កើតឡើង​ ​ក្នុង​អតីតកាល​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់