ទុក្ខ​ទាំងអស់​នោះ​ ​មាន​ឆន្ទៈ​ជា​មូល​ ​មាន​ឆន្ទៈ​ ​ជាហេតុ​ ​ព្រោះថា​ ​ឆន្ទៈ​ជា​មូល​នៃ​ទុក្ខ​។​ ​ទុក្ខ​ឯណា​នីមួយ​ ​នឹង​កើតឡើង​ ​ក្នុង​អនាគតកាល​ ​ទុក្ខ​ទាំងអស់​នោះ​ ​ក៏​មាន​ឆន្ទៈ​ជា​មូល​ ​មាន​ឆន្ទៈ​ជាហេតុ​ ​ព្រោះថា​ ​ឆន្ទៈ​ជា​មូល​នៃ​ទុក្ខ​។​ ​អស្ចារ្យ​ណាស់​ ​ព្រះអង្គ​ ​ចំឡែក​ណាស់​ ​ព្រះអង្គ​ ​ពាក្យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​សំដែង​ហើយ​ ​ជា​ពាក្យសុភាសិត​ដោយពិត​ ​ទុក្ខ​ឯណា​នីមួយ​ ​កើតឡើង​ ​ក្នុង​អតីតកាល​ ​ទុក្ខ​ទាំងអស់​នោះ​ ​មាន​ឆន្ទៈ​ជា​មូល​ ​មាន​ឆន្ទៈ​ជាហេតុ​ ​ព្រោះថា​ ​ឆន្ទៈ​ជា​មូល​នៃ​ទុក្ខ​។​ ​ទុក្ខ​ឯណា​នីមួយ​ ​នឹង​កើតឡើង​ ​ក្នុង​អនាគតកាល​ ​ទុក្ខ​ទាំងអស់​នោះ​ ​ក៏​មាន​ឆន្ទៈ​ជា​មូល​ ​មាន​ឆន្ទៈ​ជាហេតុ​ ​ព្រោះថា​ ​ឆន្ទៈ​ជា​មូល​នៃ​ទុក្ខ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​កុមារ​ម្នាក់​ឈ្មោះ​ ​ចិរ​វាសី​ ​អាស្រ័យ​នៅក្នុង​លំនៅ​ស្រុកក្រៅ​(​១​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​ក្រោក​ឡើង​អំពី​ព្រឹក​ ​
​(​១​)​ ​កុមារ​នេះ​ ​ជា​កូន​របស់​គន្ធ​ភ​ក​គាម​ណី​នោះ​ ​ដែល​នៅ​រៀន​សិល្បសាស្ត្រ​ឯន​គរ​ក្រៅ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៨០ | បន្ទាប់