​ជា​មូល​ ​មាន​ឆន្ទៈ​ជាហេតុ​ ​ព្រោះថា​ ​ឆន្ទៈ​ជា​មូល​នៃ​ទុក្ខ​។​ ​ម្នាល​គាម​ណី​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​កាលដែល​អ្នក​មិនទាន់​បានឃើញ​ ​មិនទាន់​បានឮ​មាតា​របស់​ចិរ​វាសី​កុមារ​ ​តើ​ឆន្ទៈ​ក្តី​ ​រាគៈ​ក្តី​ ​សេចក្តី​ស្រឡាញ់​ក្តី​ ​ចំពោះ​មាតា​ ​របស់​ចិរ​វាសី​កុមារ​ ​មានដល់​អ្នក​ដែរ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​គាម​ណី​ ​អ្នកមាន​ឆន្ទៈ​ក្តី​ ​រាគៈ​ក្តី​ ​សេចក្តី​ស្រឡាញ់​ក្តី​ ​ចំពោះ​មាតា​របស់​ចិរ​វាសី​កុមារ​ ​ព្រោះតែ​អ្នក​បានឃើញ​ ​បានឮ​យ៉ាងនេះ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​គាម​ណី​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​តូចចិត្ត​ ​ចង្អៀតចិត្ត​ ​កើតឡើង​ដល់​អ្នក​ ​ព្រោះ​សេចក្តី​ស្លាប់​ក្តី​ ​ព្រោះ​ការ​ចាប់ចង​ក្តី​ ​ព្រោះ​ការ​វិនាស​ទ្រព្យ​ក្តី​ ​ព្រោះ​ការ​តិះដៀល​ក្តី​ ​នៃ​មាតា​របស់​ចិរ​វាសី​កុមារ​ ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​ទុក្ខ​ប្លែក​ ​មានដល់​ខ្ញុំ​ព្រះអង្គ​ ​ព្រោះ​សេចក្តី​ស្លាប់​ក្តី​ ​ព្រោះ​ការ​ចាប់ចង​ក្តី​ ​ព្រោះ​ការ​វិនាស​ទ្រព្យ​ក្តី​ ​ព្រោះ​ការ​តិះដៀល​ក្តី​ ​នៃ​មាតា​របស់​ចិរ​វាសី​កុមារ​ ​សូម្បី​មានជីវិត​នៅឡើយ​ ​ចុះ​ធ្វើ​ដូចម្តេច​ ​ទើប​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​តូចចិត្ត​ ​ចង្អៀតចិត្ត​ ​នឹង​មិនកើត​ឡើង​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​ម្នាល​គាម​ណី​ ​អ្នក​ត្រូវ​ដឹង​ដំណើរ​នុ៎ះ​ ​ដោយ​បរិយាយ​នេះ​ថា​ ​ទុក្ខ​ឯណា​នីមួយ​កើតឡើង​ ​ទុក្ខ​ទាំងអស់​នោះ​ ​
ថយ | ទំព័រទី ២៨២ | បន្ទាប់