មានឆន្ទៈជាមូល មានឆន្ទៈជាហេតុ ព្រោះថា ឆន្ទៈជាមូលនៃទុក្ខ។ ចប់ សូត្រ ទី១១។
[២៧១] គ្រានោះ គាមណីឈ្មោះ រាសិយៈ ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះរាសិយគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យដូច្នេះថា ព្រះសមណគោតម តិះដៀល តបវត្តទាំងអស់ ជេរប្រទេច នូវបុគ្គល អ្នកមានតបវត្តទាំងអស់ មានជីវិតសៅហ្មងជានិច្ច។ បពិត្រព្រះអង្គដ៏ចំរើន ពួកជនឯណា និយាយយ៉ាងនេះថា ព្រះសមណគោតម តិះដៀលតបវត្តទាំងអស់ ជេរប្រទេច នូវបុគ្គលអ្នកមានតបវត្តទាំងអស់ មានជីវិតសៅហ្មងជានិច្ច។ បពិត្រព្រះអង្គដ៏ចំរើន ពួកជនទាំងនោះ ឈ្មោះថា ពោលត្រូវតាមព្រះបន្ទូល ដែលព្រះដ៏មានព្រះភាគ ត្រាស់ហើយផង មិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ពោលនូវធម៌ សមគួរតាមធម៌ផង លំនាំនៃពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុគួរតិះដៀលផង បានទេឬ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលគាមណី ពួកជនឯណា និយាយយ៉ាងនេះថា