ព្រះសមណគោតម តិះដៀលតបវត្តទាំងអស់ ជេរប្រទេច នូវបុគ្គលអ្នកមានតបវត្តទាំងអស់ មានជីវិតសៅហ្មងជានិច្ច។ ពួកជននោះ ឈ្មោះថា ពោលមិនត្រូវតាមពាក្យតថាគតផង ពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង។
[២៧២] ម្នាលគាមណី អន្តធម៌ (ធម៌អមខាង ឬធម៌លាមក) ពីរប្រការនេះ បព្វជិត មិនត្រូវសេពគប់ឡើយ គឺធម៌ ដែលប្រកបខ្លួន ឲ្យជាប់ចំពាក់ដោយកាម ក្នុងកាមទាំងឡាយ ជាធម៌ថោកទាប ជាធម៌របស់អ្នកស្រុក ជាធម៌របស់បុថុជ្ជន មិនមែនជាធម៌របស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ឡើយ ១ ធម៌ដែលប្រកបសេចក្តីលំបាកដល់ខ្លួន ជាហេតុនាំឲ្យលំបាកកាយទទេ ៗ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ឡើយ ១។ ម្នាលគាមណី មជ្ឈិមាបដិបទា មិនទាក់ទងនឹងអន្ត ធម៌ពីរយ៉ាងនុ៎ះឯង ដែលតថាគត បានត្រាស់ដឹងហើយ