​ជា​បដិបទា​ ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​កើត​សេចក្តី​ដឹង​ប្រាកដ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​ដើម្បី​សេចក្តី​ដឹង​ច្បាស់​ ​ដើម្បី​សេចក្តី​ដឹង​ដោយ​ត្រឹមត្រូវ​ ​ដើម្បី​រំលត់ទុក្ខ​។​ ​ម្នាល​គាម​ណី​ ​ចុះ​មជ្ឈិមា​បដិបទា​ ​ដែល​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ជា​បដិបទា​ ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​កើត​សេចក្តី​ដឹង​ប្រាកដ​ ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​ដើម្បី​សេចក្តី​ដឹង​ច្បាស់​ ​ដើម្បី​សេចក្តី​ដឹង​ដោយ​ត្រឹមត្រូវ​ ​ដើម្បី​រំលត់ទុក្ខ​ ​តើ​ដូចម្តេច​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​បេ​។​ ​សម្មាសមាធិ​ ​១​។​ ​ម្នាល​គាម​ណី​ ​នេះឯង​ហៅថា​ ​មជ្ឈិមា​បដិបទា​ ​ដែល​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ជា​បដិបទា​ ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​កើត​សេចក្តី​ដឹង​ប្រាកដ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​ដើម្បី​សេចក្តី​ដឹង​ច្បាស់​ ​ដើម្បី​សេចក្តី​ដឹង​ដោយ​ត្រឹមត្រូវ​ ​ដើម្បី​រំលត់ទុក្ខ​។​
ថយ | ទំព័រទី ២៨៥ | បន្ទាប់