[​២៧៤​]​ ​ម្នាល​គាម​ណី​ ​កាមភោគី​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ស្វែងរក​ភោគសម្ប័ទ​ ​ដោយ​អំពើ​ជា​ធម៌​ខ្លះ​ ​មិនមែន​ជា​ធម៌​ខ្លះ​ ​ជា​អំពើ​ដ៏​ក្លាហាន​ ​និង​មិន​ក្លាហាន​ ​លុះ​ស្វែងរក​ភោគសម្ប័ទ​ ​ដោយ​អំពើ​ជា​ធម៌​ខ្លះ​ ​មិនមែន​ជា​ធម៌​ខ្លះ​ ​ជា​អំពើ​ដ៏​ក្លាហាន​ ​និង​មិន​ក្លាហាន​បាន​ហើយ​ ​ក៏​មិន​ធ្វើខ្លួន​ឲ្យ​សុខ​ ​មិន​ឲ្យ​ឆ្អែតឆ្អន់​ ​ទាំង​មិន​ចែករលែក​ ​មិន​ធ្វើបុណ្យ​ទាំងឡាយ​សោះ​។​ ​ម្នាល​គាម​ណី​ ​កាមភោគី​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ស្វែងរក​ភោគសម្ប័ទ​ ​ដោយ​អំពើ​ជា​ធម៌​ខ្លះ​ ​មិនមែន​ជា​ធម៌​ខ្លះ​ ​ជា​អំពើ​ដ៏​ក្លាហាន​ ​និង​មិន​ក្លាហាន​ ​លុះ​ស្វែងរក​ភោគសម្ប័ទ​ ​ដោយ​អំពើ​ជា​ធម៌​ខ្លះ​ ​មិនមែន​ជា​ធម៌​ខ្លះ​ ​ជា​អំពើ​ដ៏​ក្លាហាន​ ​និង​មិន​ក្លាហាន​បាន​ហើយ​ ​ក៏​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យ​ឆ្អែតឆ្អន់​ ​ប៉ុន្តែ​មិន​ចែករលែក​ ​មិន​ធ្វើបុណ្យ​ទាំងឡាយ​សោះ​។​ ​ម្នាល​គាម​ណី​ ​កាមភោគី​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ស្វែងរក​ភោគសម្ប័ទ​ ​ដោយ​អំពើ​ជា​ធម៌​ខ្លះ​ ​មិនមែន​ជា​ធម៌​ខ្លះ​ ​ជា​អំពើ​ដ៏​ក្លាហាន​ ​និង​មិន​ក្លាហាន​ ​លុះ​ស្វែងរក​ភោគសម្ប័ទ​ ​ដោយ​អំពើ​ជា​ធម៌​ខ្លះ​ ​មិនមែន​ជា​ធម៌​ខ្លះ​ ​ជា​អំពើ​ដ៏​ក្លាហាន​ ​និង​មិន​ក្លាហាន​បាន​ហើយ​ ​ក៏​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យ​ឆ្អែតឆ្អន់​ ​ទាំង​ចែករលែក​ ​ធ្វើបុណ្យ​ទាំងឡាយ​ផង​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់