[២៧៥] ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏មិនធ្វើខ្លួនឲ្យបានសុខ មិនឲ្យឆ្អែតឆ្អន់ ទាំងមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ប៉ុន្តែមិនចែករលែក មិនធ្វើបុណ្យទាំងឡាយសោះ។ ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ទាំងចែករលែក ធ្វើបុណ្យទាំងឡាយទៀត តែប្រើប្រាស់ភោគសម្ប័ទទាំងនោះ ងប់ ជ្រុលជ្រប់ ផ្តេកផ្តួល មិនឃើញទោស មិនមានបញ្ញា ជាគ្រឿងរលាស់ខ្លួនចេញសោះ។ ម្នាលគាមណី កាមភោគីបុគ្គលពួកខ្លះ ក្នុងលោកនេះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ
