​ឲ្យ​ឆ្អែតឆ្អន់​ ​ទាំង​ចែករលែក​ ​ធ្វើបុណ្យ​ទាំងឡាយ​ទៀត​ ​ទាំង​ប្រើប្រាស់​ភោគសម្ប័ទ​ទាំងនោះ​ ​មិន​ងប់​ ​មិន​ជ្រុលជ្រប់​ ​មិន​ផ្តេក​ផ្តួល​ ​ជា​អ្នក​ឃើញ​ទោស​ ​មាន​បញ្ញា​ជា​គ្រឿងរ​លាស់​ខ្លួន​ចេញ​ ​។​
 [​២៧៦​]​ ​ម្នាល​គាម​ណី​ ​បណ្តា​កាមភោគី​បុគ្គល​ទាំងនោះ​ ​កាមភោគី​បុគ្គល​ឯណា​ ​ស្វែងរក​ភោគសម្ប័ទ​ ​ដោយ​អំពើ​មិនមែន​ជា​ធម៌​ ​ជា​អំពើ​ដ៏​ក្លាហាន​ ​លុះ​ស្វែងរក​ភោគសម្ប័ទ​ ​ដោយ​អំពើ​មិនមែន​ជា​ធម៌​ ​ជា​អំពើ​ដ៏​ក្លាហាន​បាន​ហើយ​ ​ក៏​មិន​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​មិន​ឲ្យ​ឆ្អែតឆ្អន់​ ​ទាំង​មិន​ចែករលែក​ ​មិន​ធ្វើបុណ្យ​ទាំងឡាយ​សោះ​។​ ​ម្នាល​គាម​ណី​ ​កាមភោគី​បុគ្គល​នេះឯង​ ​ដែល​បណ្ឌិត​ ​គួរ​តិះដៀល​ ​ដោយហេតុ​ ​៣​ ​យ៉ាង​។​ ​គួរ​តិះដៀល​ ​ដោយហេតុ​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គួរ​តិះដៀល​ ​ដោយហេតុ​ទី​ ​១​ ​ដូច្នេះ​ថា​ ​កាមភោគី​បុគ្គល​ ​ស្វែងរក​ភោគសម្ប័ទ​ ​ដោយ​អំពើ​មិនមែន​ជា​ធម៌​ ​ជា​អំពើ​ដ៏​ក្លាហាន​។​ ​គួរ​តិះដៀល​ ​ដោយហេតុ​ទី​ ​២​ ​ដូច្នេះ​ថា​ ​កាមភោគី​បុគ្គល​ ​មិន​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​មិន​ឲ្យ​ឆ្អែតឆ្អន់​។​ ​គួរ​តិះដៀល​ ​ដោយហេតុ​ទី​ ​៣​ ​ដូច្នេះ​ថា​ ​កាមភោគី​បុគ្គល​ ​មិន​ចែករលែក​ ​មិន​ធ្វើបុណ្យ​ទាំងឡាយ​។​ ​ម្នាល​គាម​ណី​ ​កាមភោគី​បុគ្គល​នេះ​ ​ដែល​បណ្ឌិត​ ​គួរ​តិះដៀល​ ​ដោយហេតុ​ទាំង​ ​៣​ ​ប្រការ​នេះឯង​។​
ថយ | ទំព័រទី ២៨៩ | បន្ទាប់