​[​២៨៣​]​ ​ម្នាល​គាម​ណី​ ​បណ្តា​កាមភោគី​បុគ្គល​ទាំងនោះ​ ​កាមភោគី​បុគ្គល​ឯណា​ ​ស្វែងរក​ភោគសម្ប័ទ​ ​ដោយ​អំពើ​ជា​ធម៌​ ​មិនជា​អំពើ​ដ៏​ក្លាហាន​ ​លុះ​ស្វែងរក​ភោគសម្ប័ទ​ដោយ​អំពើ​ជា​ធម៌​ ​មិនជា​អំពើ​ដ៏​ក្លាហាន​បាន​ហើយ​ ​ក៏​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យ​ឆ្អែតឆ្អន់​ ​ប៉ុន្តែ​មិន​ចែករលែក​ ​មិន​ធ្វើបុណ្យ​ទាំងឡាយ​សោះ​។​ ​ម្នាល​គាម​ណី​ ​កាមភោគី​បុគ្គល​នេះឯង​ ​ ​គួរ​សរសើរ​ ​ដោយហេតុ​ ​២​ ​ប្រការ​ ​គួរ​តិះដៀល​ ​ដោយហេតុ​ ​១​ ​ប្រការ​។​ ​គួរ​សរសើរ​ ​ដោយហេតុ​ ​២​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​គួរ​សរសើរ​ ​ដោយហេតុ​ទី​ ​១​ ​ដូច្នេះ​ថា​ ​កាមភោគី​បុគ្គល​នោះ​ ​ស្វែងរក​ភោគសម្ប័ទ​ ​ដោយ​អំពើ​ជា​ធម៌​ ​មិនជា​អំពើ​ដ៏​ក្លាហាន​។​ ​គួរ​សរសើរ​ ​ដោយហេតុ​ទី​ ​២​ ​ដូច្នេះ​ថា​ ​កាមភោគី​បុគ្គល​នោះ​ ​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យ​ឆ្អែតឆ្អន់​។​ ​គួរ​តិះដៀល​ ​ដោយហេតុ​ ​១​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​គួរ​តិះដៀល​ ​ដោយហេតុ១​ ​ប្រការ​ ​ដូច្នេះ​ថា​ ​កាមភោគី​បុគ្គល​នោះ​ ​មិន​ចែករលែក​ ​មិន​ធ្វើបុណ្យ​ទាំងឡាយ​។​ ​ម្នាល​គាម​ណី​ ​កាមភោគី​បុគ្គល​នេះ​ ​គួរ​សរសើរ​ ​ដោយហេតុ​ ​២​ ​ប្រការ​នេះ​ ​គួរ​តិះដៀល​ ​ដោយហេតុ​ ​១​ ​ប្រការ​នេះឯង​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់