[​២៨៤​]​ ​ម្នាល​គាម​ណី​ ​បណ្តា​កាមភោគី​បុគ្គល​ទាំងនោះ​ ​កាមភោគី​បុគ្គល​ឯណា​ ​ស្វែងរក​ភោគសម្ប័ទ​ ​ដោយ​អំពើ​ជា​ធម៌​ ​មិនជា​អំពើ​ដ៏​ក្លាហាន​ ​លុះ​ស្វែងរក​ភោគសម្ប័ទ​ដោយ​អំពើ​ជា​ធម៌​ ​មិនជា​អំពើ​ដ៏​ក្លាហាន​បាន​ហើយ​ ​ក៏​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យ​ឆ្អែតឆ្អន់​ ​ទាំង​ចែករលែក​ ​ធ្វើបុណ្យ​ទាំងឡាយ​ ​ប៉ុន្តែ​ប្រើប្រាស់​ភោគសម្ប័ទ​ទាំងនោះ​ ​ងប់​ ​ជ្រុលជ្រប់​ ​ផ្តេក​ផ្តួល​ ​មិនឃើញ​ទោស​ ​មិន​មាន​ប្រាជ្ញា​ជា​គ្រឿងរ​លាស់​ចេញ​សោះ​។​ ​ម្នាល​គាម​ណី​ ​កាមភោគី​បុគ្គល​នេះ​ ​គួរ​សរសើរ​ ​ដោយហេតុ​ ​៣​ ​ប្រការ​ ​គួរ​តិះដៀល​ ​ដោយហេតុ​ ​១​ ​ប្រការ​។​ ​គួរ​សរសើរ​ ​ដោយហេតុ​ ​៣​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​គួរ​សរសើរ​ ​ដោយហេតុ​ទី​ ​១​ ​ដូច្នេះ​ថា​ ​កាមភោគី​បុគ្គល​នោះ​ ​ស្វែងរក​ភោគសម្ប័ទ​ ​ដោយ​អំពើ​ជា​ធម៌​ ​មិនជា​អំពើ​ដ៏​ក្លាហាន​។​ ​
ថយ | ទំព័រទី ២៩៧ | បន្ទាប់