គួរសរសើរ ដោយហេតុទី ២ ដូច្នេះថា កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់។ គួរសរសើរ ដោយហេតុទី ៣ ដូច្នេះថា កាមភោគីបុគ្គលនោះ ចែករលែក ធ្វើបុណ្យទាំងឡាយ។ គួរតិះដៀល ដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុ ១ ប្រការ ដូច្នេះថា កាមភោគីបុគ្គលនោះប្រើប្រាស់ភោគសម្ប័ទទាំងនោះ ងប់ ជ្រុលជ្រប់ ផ្តេកផ្តួល មិនឃើញទោស មិនមានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួនចេញសោះ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ៣ ប្រការនេះ គួរតិះដៀល ដោយហេតុ ១ ប្រការនេះឯង។
[២៨៥] ម្នាលគាមណី បណ្តាកាមភោគីបុគ្គលទាំងនោះ កាមភោគីបុគ្គលឯណា ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន លុះស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហានបានហើយ ក៏ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់ ទាំងចែករលែក ធ្វើបុណ្យទាំងឡាយ ទាំងប្រើប្រាស់ភោគសម្ប័ទទាំងនោះ មិនងប់ មិនជ្រុលជ្រប់ មិនផ្តេកផ្តួល ជាអ្នកឃើញទោស មានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួនចេញ។