ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ៤ ប្រការ។ គួរសរសើរ ដោយហេតុ ៤ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា កាមភោគីបុគ្គលនោះ ស្វែងរកភោគសម្ប័ទ ដោយអំពើជាធម៌ មិនជាអំពើដ៏ក្លាហាន។ គួរសរសើរ ដោយហេតុទី ២ ដូច្នេះថា កាមភោគីបុគ្គលនោះ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែតឆ្អន់។ គួរសរសើរ ដោយហេតុទី ៣ ដូច្នេះថា កាមភោគីបុគ្គលនោះ ចែករលែក ធ្វើបុណ្យទាំងឡាយ។ គួរសរសើរ ដោយហេតុទី ៤ ដូច្នេះថា កាមភោគីបុគ្គលនោះ ប្រើប្រាស់ភោគសម្ប័ទទាំងនោះ មិនងប់ មិនជ្រុលជ្រប់ មិនផ្តេកផ្តួល ជាអ្នកឃើញទោស មានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួនចេញ។ ម្នាលគាមណី កាមភោគីបុគ្គលនេះ គួរសរសើរ ដោយហេតុ ៤ ប្រការនេះឯង។
