​[​២៨៦​]​ ​ម្នាល​គាម​ណី​ ​បុគ្គល​អ្នកមាន​តបៈ​ ​មានការ​ចិញ្ចឹមជីវិត​ដ៏​សៅហ្មង​ ​៣​ ​ពួក​នេះ​ ​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៣​ ​ពួក​ ​តើ​ដូចម្តេច​។​ ​ម្នាល​គាម​ណី​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​តបៈ​ ​មានការ​ចិញ្ចឹមជីវិត​ដ៏​សៅហ្មង​ ​មាន​សទ្ធា​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ដោយ​គិតថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​អាត្មាអញ​ ​គប្បី​បានសម្រេច​ ​នូវ​កុសលធម៌​ ​ធ្វើ​ម្តេច​ហ្ន៎​ ​អាត្មាអញ​ ​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ឧត្តរិមនុស្ស​ធម៌​ ​ជា​ធម៌​ដ៏​វិសេស​ ​ដែល​គួរ​ឃើញ​ដោយ​ញាណ​ដ៏​ប្រសើរ​។​ ​បុគ្គល​នោះ​ ​ធ្វើខ្លួន​ឲ្យ​ក្តៅក្រហាយ​ ​ឲ្យ​ខ្លោចផ្សា​ផង​ ​មិនបាន​សម្រេច​ ​នូវ​កុសលធម៌​ផង​ ​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ឧត្តរិមនុស្ស​ធម៌​ផង​ ​ជា​ធម៌​ដ៏​វិសេស​ ​ដែល​គួរ​ឃើញ​ ​ដោយ​ញាណ​ដ៏​ប្រសើរ​ផង​។​ ​ម្នាល​គាម​ណី​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​តបៈ​ ​មានការ​ចិញ្ចឹមជីវិត​ដ៏​សៅហ្មង​ ​មាន​សទ្ធា​ ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ដោយ​គិតថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​អាត្មាអញ​ ​គប្បី​បានសម្រេច​ ​នូវ​កុសលធម៌​ ​ធ្វើ​ម្តេច​ហ្ន៎​ ​អាត្មាអញ​ ​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ឧត្តរិមនុស្ស​ធម៌​ ​ជា​ធម៌​ដ៏​វិសេស​ ​ដែល​គួរ​ឃើញ​ដោយ​ញាណ​ដ៏​ប្រសើរ​។​ ​បុគ្គល​នោះ​ ​ធ្វើខ្លួន​ឲ្យ​ក្តៅក្រហាយ​
ថយ | ទំព័រទី ៣០០ | បន្ទាប់