ឲ្យខ្លោចផ្សា ក៏បានសម្រេចនូវកុសលធម៌នោះឯង តែមិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរឡើយ។ ម្នាលគាមណី បុគ្គលពួកមួយ ក្នុងលោកនេះ មានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មង មានសទ្ធា ចេញចាកផ្ទះ ទៅបួសដោយគិតថា ធ្វើម្តេចហ្ន៎ អាត្មាអញ គប្បីបានសម្រេច នូវកុសលធម៌ ធ្វើម្តេចហ្ន៎ អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញដោយញាណដ៏ប្រសើរ។ បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា ក៏បានសម្រេច នូវកុសលធម៌ផង ធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរផង។
[២៨៧] ម្នាលគាមណី បណ្តាបុគ្គលទាំងនោះ បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មងឯណា ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សាផង មិនបានសម្រេចនូវកុសលធម៌ មិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញដោយញាណដ៏ប្រសើរផង។ ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មងនេះ