គួរតិះដៀល ដោយហេតុ ៣ ប្រការ។ គួរតិះដៀល ដោយហេតុ ៣ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា។ គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា បុគ្គលនោះ មិនបានសម្រេច នូវកុសលធម៌។ គួរតិះដៀល ដោយហេតុទី ៣ ដូច្នេះថា បុគ្គលនោះ មិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរ។ ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិត ដ៏សៅហ្មងនេះ គួរតិះដៀល ដោយហេតុ ៣ ប្រការនេះឯង។
[២៨៨] ម្នាលគាមណី បណ្តាបុគ្គលទាំងនោះ បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិត ដ៏សៅហ្មងឯណា ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា ក៏បានសម្រេច នូវកុសលធម៌ តែមិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរ។ ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិត ដ៏សៅហ្មងនេះ គួរតិះដៀល ដោយហេតុ ២ ប្រការ គួរសរសើរ ដោយហេតុ ១ ប្រការ។ គួរតិះដៀល ដោយហេតុ ២ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុទី ១ ដូច្នេះថា បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា។