គួរតិះដៀល ដោយហេតុទី ២ ដូច្នេះថា បុគ្គលនោះ មិនធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរ។ គួរសរសើរ ដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុ ១ ប្រការ ដូច្នេះថា បុគ្គលនោះ បានសម្រេច នូវកុសលធម៌។ ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិត ដ៏សៅហ្មងនេះ គួរតិះដៀល ដោយហេតុ ២ ប្រការនេះ គួរសរសើរ ដោយហេតុ ១ ប្រការនេះឯង។
[២៨៩] ម្នាលគាមណី បណ្តាបុគ្គលទាំងនោះ បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិត ដ៏សៅហ្មងឯណា ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា ក៏បានសម្រេច នូវកុសលធម៌ផង បានធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញដោយញាណដ៏ប្រសើរផង។ ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិតដ៏សៅហ្មងនេះ គួរតិះដៀល ដោយហេតុ ១ ប្រការ គួរសរសើរ ដោយហេតុ ២ ប្រការ។ គួរតិះដៀល ដោយហេតុ ១ ប្រការ តើដូចម្តេច។ គួរតិះដៀល ដោយហេតុ ១ ប្រការ ដូច្នេះថា បុគ្គលនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យខ្លោចផ្សា។ គួរសរសើរ ដោយហេតុ ២ ប្រការ តើដូចម្តេច។ គួរសរសើរ ដោយហេតុទី ១ ដូច្នេះថា បុគ្គលនោះ បានសម្រេច នូវកុសលធម៌។