គួរសរសើរដោយហេតុទី ២ ដូច្នេះថា បុគ្គលនោះ ធ្វើឲ្យជាក់ច្បាស់នូវឧត្តរិមនុស្សធម៌ ជាធម៌ដ៏វិសេស ដែលគួរឃើញ ដោយញាណដ៏ប្រសើរ។ ម្នាលគាមណី បុគ្គលអ្នកមានតបៈ មានការចិញ្ចឹមជីវិត ដ៏សៅហ្មងនេះ គួរតិះដៀល ដោយហេតុ ១ ប្រការនេះ គួរសរសើរ ដោយហេតុ ២ ប្រការនេះឯង។
[២៩០] ម្នាលគាមណី ធម្មជាតិ ៣ ប្រការនេះ ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង មិនចេះចាស់ ឲ្យផលមិនរង់ចាំកាល គួរដល់ឯហិបស្សវិធី គួរបង្អោនចូលមកទុកក្នុងចិត្ត អ្នកប្រាជ្ញទាំងឡាយ គួរដឹងច្បាស់ចំពោះខ្លួន។ ធម្មជាតិ ៣ ប្រការ តើដូចម្តេច។ បុគ្គលអ្នកមានតម្រេក តែងត្រិះរិះ ដើម្បីបៀតបៀនខ្លួនឯងផង ត្រិះរិះដើម្បីបៀតបៀនបុគ្គលដទៃផង ត្រិះរិះដើម្បីបៀតបៀនទាំងពីរខាងផង ព្រោះមានតម្រេកជាហេតុ កាលបើបុគ្គលលះបង់តម្រេកបានហើយ ទើបមិនត្រិះរិះ ដើម្បីបៀតបៀនខ្លួនឯងផង មិនត្រិះរិះ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនត្រិះរិះ ដើម្បីបៀតបៀនទាំងពីរខាងផង (នេះ) ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង មិនចេះចាស់ ឲ្យផលមិនរង់ចាំកាល គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងចិត្ត អ្នកប្រាជ្ញទាំងឡាយ គួរដឹងច្បាស់ចំពោះខ្លួន។ បុគ្គលអ្នកមានចិត្តប្រទូស្ត តែងត្រិះរិះ ដើម្បីបៀតបៀនខ្លួនឯងផង