ត្រិះរិះដើម្បីបៀតបៀនបុគ្គលដទៃផង ត្រិះរិះដើម្បីបៀតបៀនទាំងពីរខាងផង ព្រោះមានចិត្តប្រទូស្តជាហេតុ កាលបើបុគ្គលលះបង់ចិត្តប្រទូស្តបានហើយ ទើបមិនត្រិះរិះ ដើម្បីបៀតបៀនខ្លួនឯងផង មិនត្រិះរិះ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនត្រិះរិះ ដើម្បីបៀតបៀនទាំងពីរខាងផង (នេះ) ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង មិនចេះចាស់ ឲ្យផលមិនរង់ចាំកាល គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងចិត្ត អ្នកប្រាជ្ញទាំងឡាយ គួរដឹងច្បាស់ ចំពោះខ្លួន។ បុគ្គលអ្នកវង្វេង តែងត្រិះរិះដើម្បីបៀតបៀនខ្លួនឯងផង ត្រិះរិះដើម្បីបៀតបៀនបុគ្គលដទៃផង ត្រិះរិះដើម្បីបៀតបៀនទាំងពីរខាងផង ព្រោះមានសេចក្តីវង្វេងជាហេតុ កាលបើបុគ្គលលះបង់សេចក្តីវង្វេងបានហើយ ទើបមិនត្រិះរិះដើម្បីបៀតបៀនខ្លួនឯងផង មិនត្រិះរិះដើម្បីបៀតបៀនបុគ្គលដទៃផង មិនត្រិះរិះដើម្បីបៀតបៀនទាំងពីរខាងផង (នេះ) ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង មិនចេះចាស់ ឲ្យផលមិនរង់ចាំកាល គួរដល់ឯហិបស្សវិធី គួរបង្អោនមកទុកក្នុងចិត្ត អ្នកប្រាជ្ញទាំងឡាយ គួរដឹងច្បាស់ចំពោះខ្លួន។ ម្នាលគាមណី ធម្មជាតិ ទាំង ៣ ប្រការនេះឯង ជាធម្មជាតិ ដែលបុគ្គលឃើញច្បាស់ខ្លួនឯង មិនចេះចាស់ ឲ្យផលមិនរង់ចាំកាល គួរដល់ឯហិបស្សវិធី
