[៣៥] ម្នាលភិក្ខុ ការរម្ងាប់នៃសង្ខារទាំងឡាយជាលំដាប់ តថាគត បានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន ក៏រម្ងាប់ វិតក្ក និងវិចារនៃបុគ្គល អ្នកចូលកាន់ទុតិយជ្ឈាន ក៏រម្ងាប់។បេ។ សញ្ញានិងវេទនា នៃបុគ្គលអ្នកចូលកាន់ សញ្ញាវេទយិតនិរោធ ក៏រម្ងាប់។ រាគៈរបស់ភិក្ខុ ជាព្រះខីណាស្រព ក៏រម្ងាប់  ទោសៈ ក៏រម្ងាប់  មោហៈក៏រម្ងាប់ ។ 
 [៣៦] ម្នាលភិក្ខុ សេចក្តីស្ងប់ទាំងឡាយនេះ មាន ៦ យ៉ាង គឺ វាចានៃបុគ្គល អ្នកចូលកាន់បឋមជ្ឈាន ក៏ស្ងប់ វិតក្ក និងវិចារ នៃបុគ្គលអ្នកចូលកាន់ទុតិយជ្ឈាន ក៏ស្ងប់ បីតិ នៃបុគ្គលអ្នកចូលកាន់តតិយជ្ឈាន ក៏ស្ងប់ អាស្សាសបស្សាសៈ នៃបុគ្គលអ្នកចូលកាន់ចតុត្ថជ្ឈាន ក៏ស្ងប់ សញ្ញា និងវេទនា នៃបុគ្គលអ្នកចូលកាន់ សញ្ញាវេទយិតនិរោធ ក៏ស្ងប់។ រាគៈនៃភិក្ខុ ជាព្រះខីណាស្រព ក៏ស្ងប់  ទោសៈក៏ស្ងប់  មោហៈក៏ស្ងប់។ ចប់ សូត្រ ទី១ ។