ឬមិនមានសេចក្តីតក់ស្លុតទេ អញក៏បានឈ្មោះថា ជាអ្នកកាន់យកនូវជ័យជំនះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថាអញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើតក្នុងសុគតិសួគ៌ទេវលោក។ បាមោជ្ជៈ ក៏កើតឡើង ដល់អរិយសាវកនោះ កាលបើមានបាមោជ្ជៈ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ រមែងសោយសុខ ចិត្តរបស់អរិយសាវក ដែលមានសុខ រមែងដំកល់មាំ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ។ បើអ្នកបានចិត្តសមាធិ ក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ ។
[៣១៥] ម្នាលគាមណី អរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ សម្រាន្តនៅដោយឥរិយាបថទាំង ៤។ ទិសទី ២ ក៏ដូចគ្នា។ ទិសទី ៣ ក៏ដូចគ្នា។ ទិសទី ៤ ក៏ដូចគ្នា។ មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ