ព្រោះហេតុនោះ កាលបើព្រះតថាគត ត្រូវគេសួរ យ៉ាងនេះហើយ ទើបមិនមានពាក្យព្យាករ យ៉ាងនេះថា លោកទៀងខ្លះ។បេ។ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ។
[៤៣៣] គ្រានោះឯង វច្ឆគោត្តបរិព្វាជក ក្រោកចាកអាសនៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន លោកទៀងឬទេ។ ម្នាលវច្ឆៈ ពាក្យនេះ តថាគតមិនបានព្យាករថា លោកទៀង ដូច្នេះទេ។ បេ។ បពិត្រព្រះគោតម ដ៏ចំរើន ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី។ ម្នាលវច្ឆៈ ពាក្យនេះ តថាគតក៏មិនបានព្យាករថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎ កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ ទើបមានពាក្យព្យាករ