សាវកឯណោះ ទៅកើតក្នុងភពឯណោះ។ មួយវិញទៀត ព្រះសមណគោតម ទ្រង់ព្យាករ នូវសាវកនោះ យ៉ាងនេះថា សាវកនេះបានផ្តាច់បង់នូវតណ្ហា គាស់រំលើងនូវសញ្ញោជនៈ ហើយធ្វើនូវទីបំផុត នៃសេចក្តីទុក្ខ ព្រោះត្រាស់ដឹងនូវមានះបានដោយល្អ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីសង្ស័យ មានសេចក្តីងឿងឆ្ងល់ថា ព្រះធម៌ដែលព្រះសមណគោតម ទ្រង់កំណត់ដឹង ដោយប្រការដូចម្តេច។
[៤៤២] ម្នាលវច្ឆៈ អ្នកឯងគួរមានសេចក្តីសង្ស័យ គួរមានសេចក្តីងឿងឆ្ងល់ មួយវិញទៀត សេចក្តីងឿងឆ្ងល់កើតឡើង ដល់អ្នកឯង ក្នុងហេតុ ដែលគួរងឿងឆ្ងល់មែន។ ម្នាលវច្ឆៈ តថាគត បញ្ញត្តនូវកំណើត នៃសត្វដែលមានឧបាទាន មិនបញ្ញត្តនូវកំណើតនៃសត្វ ដែលមិនមានឧបាទានឡើយ។ ម្នាលវច្ឆៈ ដូចភ្លើងមានឧបាទាន តែងឆេះភ្លឺរុងរឿង មិនមានឧបាទាន មិនឆេះភ្លឺរុងរឿង យ៉ាងណា ម្នាលវច្ឆៈ តថាគត