​បញ្ញត្ត​នូវ​កំណើត​នៃ​សត្វ​ ​ដែល​មាន​ឧបាទាន​ ​មិន​បញ្ញត្ត​នូវ​កំណើត​ ​នៃ​សត្វ​ដែល​មិន​មាន​ឧបាទាន​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សម័យ​ណា​ ​អណ្តាត​ភ្លើង​ ​ដែល​ត្រូវ​ខ្យល់បក់​ ​រមែង​ទៅកាន់​ទី​ឆ្ងាយ​ ​ចុះ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​បញ្ញត្ត​នូវ​អ្វី​ ​ថា​ជា​ឧបាទាន​ ​នៃ​អណ្តាត​ភ្លើង​នេះ​។​ ​ម្នាល​វ​ច្ឆៈ​ ​សម័យ​ណា​ ​អណ្តាត​ភ្លើង​ដែល​ត្រូវ​ខ្យល់បក់​ ​រមែង​ទៅកាន់​ទី​ឆ្ងាយ​ ​តថាគត​ក៏​បញ្ញត្ត​នូវ​អណ្តាត​ភ្លើង​នោះ​ថា​ ​មាន​ខ្យល់​ជា​ឧបាទាន​ ​ម្នាល​វ​ច្ឆៈ​ ​ព្រោះថា​ ​ខ្យល់​ជា​ឧបាទាន​ ​នៃ​ភ្លើង​នោះ​ ​តែង​មាន​ក្នុង​សម័យ​នោះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សត្វ​តែង​ដាក់ចុះ​នូវ​កាយ​នេះ​ ​មិន​ចូល​ទៅកាន់​កាយ​ណាមួយ​ ​មាន​ក្នុង​សម័យ​ណា​។​ ​ចុះ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​បញ្ញត្ត​នូវ​អ្វី​ ​ថា​ជា​ឧបាទាន​នៃ​កាយ​នេះ​។​ ​ម្នាល​វ​ច្ឆៈ​ ​សត្វ​ដាក់ចុះ​នូវ​កាយ​នេះ​ ​មិន​ចូល​ទៅកាន់​កាយ​ណាមួយ​ ​មាន​ក្នុង​សម័យ​ណា​ ​តថាគត​ ​ក៏​ពោល​នូវ​កាយ​នោះ​ ​ថា​ ​មាន​តណ្ហា​ជា​ឧបាទាន​ ​ម្នាល​វ​ច្ឆៈ​ ​ព្រោះថា​តណ្ហា​ជា​ឧបាទាន​នៃ​កាយ​ ​រមែង​មាន​ក្នុង​សម័យ​នោះ​។​ ​ចប់​ ​សូត្រ​ ​ទី៩​។​
ថយ | ទំព័រទី ៤៣៣ | បន្ទាប់