​[​៤៤៣​]​ ​គ្រានោះ​ឯង​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្លួន​មាន​ដែរ​ឬ​ហ្ន៎​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​ដែល​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ក្រាបបង្គំទូល​សួរ​ ​យ៉ាងនេះ​ហើយ​ ​ព្រះអង្គ​ទ្រង់​នៅ​ស្ងៀម​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ខ្លួន​មិន​មាន​ទេ​ឬអ្វី​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​នៅ​ស្ងៀម​អស់​វារៈ​ ​ជាគម្រប់​ ​២​។​ ​គ្រានោះ​ឯង​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ដើរចេញ​ទៅ​។​ ​
 [​៤៤៤​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​កាល​ដែល​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ដើរចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​បាន​ក្រាបបង្គំទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ទូល​សួរ​ប្រស្នា​ ​ព្រះអង្គ​មិន​ទ្រង់ព្យាករ​ ​ដល់​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​តើ​ព្រោះ​ហេតុអ្វី​ហ្ន៎​។​ ​ម្នាល​អានន្ទ​ ​ក៏​ឯត​ថា​គត​ ​កា​លបើវ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​សួរ​ថា​ ​ខ្លួន​មាន​ដែរ​ឬ​ ​គប្បី​ព្យា​ករ​ដល់​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​កថា​ខ្លួន​មាន​។​ ​ម្នាល​អានន្ទ​ ​ពួក​សមណព្រាហ្មណ៍​ទាំងអម្បាល​ម៉ាន​
ថយ | ទំព័រទី ៤៣៤ | បន្ទាប់