​[​៤៤៥​]​ ​សម័យមួយ​ ​ព្រះ​ស​ភិ​យក​ច្ចា​នដ៏​មាន​អាយុ​ ​នៅក្នុង​រោង​ដែលគេ​សង់​ដោយ​ឥដ្ឋ​ ​ក្នុង​ញាតិ​ក​គ្រាម​។​ ​គ្រានោះ​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ចូល​ទៅ​រក​ព្រះ​ស​ភិ​យក​ច្ចា​នដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ជាមួយ​នឹង​ព្រះ​ស​ភិ​យក​ច្ចា​នដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​សួរ​ព្រះ​ស​ភិ​យក​ច្ចា​នដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ដែរ​ឬទេ​។​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មិន​ព្យាករ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ចុះ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ទេ​ឬអ្វី​។​ ​ម្នាល​វ​ច្ឆៈ​ ​ទុកជា​ពាក្យ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនបាន​ទ្រង់ព្យាករ​ថា​ ​សត្វ​ស្លាប់​ទៅ​មិនកើត​ទៀត​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ខ្លះ​ ​
ថយ | ទំព័រទី ៤៣៦ | បន្ទាប់