មិនកើតទៀតខ្លះ ឬអ្វី។ ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី។ ម្នាលវច្ឆៈ ទុកជាពាក្យនេះ ព្រះដ៏មានព្រភាគ ក៏មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន លោកកាលដែលខ្ញុំសួរថា សត្វស្លាប់ទៅ កើតទៀតឬទេ ឆ្លើយថា ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅកើតទៀតដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន លោក កាលដែលខ្ញុំសួរថា សត្វស្លាប់ទៅ មិនកើតទៀតឬអ្វី ឆ្លើយថា ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ មិនកើតទៀត ដូច្នេះទេ។
