​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​លោក​កាលដែល​ខ្ញុំ​សួរ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ឬអ្វី​ ​ឆ្លើយ​ថា​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនបាន​ទ្រង់ព្យាករ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​លោក​កាលដែល​ខ្ញុំ​សួរ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ឬអ្វី​ ​ឆ្លើយ​ថា​ ​ម្នាល​វ​ច្ឆៈ​ ​ទុកជា​ពាក្យ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនបាន​ទ្រង់ព្យាករ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ដូច្នេះ​ទេ​។​ ​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ហេតុ​ដូចម្តេច​ហ្ន៎​ ​បច្ច័យ​ដូចម្តេច​ហ្ន៎​ ​ដែល​នាំឲ្យ​ព្រះសមណគោតម​ ​មិន​ទ្រង់ព្យាករ​នូវ​ពាក្យ​នេះ​។​ ​ម្នាល​វ​ច្ឆៈ​ ​ហេតុ​និង​បច្ច័យ​ឯណា​ ​ដែល​បញ្ញត្ត​ថា​ ​សត្វ​ ​មាន​រូប​ដូច្នេះ​ក្តី​ ​មិន​មាន​រូប​ដូច្នេះ​ក្តី​ ​មាន​សញ្ញា​ដូច្នេះ​ក្តី​ ​មិន​មាន​សញ្ញា​ដូច្នេះ​ក្តី​ ​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ ​ក៏​មិនមែន​ដូច្នេះ​ក្តី​ ​ហេតុ​និង​បច្ច័យ​នោះ​ ​គប្បី​រលត់​ទៅ​មិន​មាន​សេសសល់​ ​សព្វប្រការ​ទាំងពួង​ ​សព្វ​អាការ​ទាំងពួង​។​ ​
ថយ | ទំព័រទី ៤៣៨ | បន្ទាប់