​ហេតុ​ម្តេច​ ​ក៏​កាល​បុគ្គល​បញ្ញត្ត​នូវ​ហេតុ​ ​និង​បច្ច័យ​នោះ​ ​ទើប​បញ្ញត្ត​ថា​ ​សត្វ​មាន​រូប​ដូច្នេះ​ខ្លះ​ ​មិន​មាន​រូប​ដូច្នេះ​ខ្លះ​ ​មាន​សញ្ញា​ដូច្នេះ​ខ្លះ​ ​មិន​មាន​សញ្ញា​ដូច្នេះ​ខ្លះ​ ​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ក៏​មិនមែន​ដូច្នេះ​ខ្លះ​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​លោក​បួស​បាន​ប៉ុន្មាន​វស្សា​ហើយ​។​ ​ម្នាល​អាវុសោ​ ​អាត្មា​បួស​មិនទាន់​បាន​យូរប៉ុន្មាន​ទេ​ ​ទើបនឹងបាន​ ​៣​ ​វស្សា​ប៉ុណ្ណោះ​។​ ​ម្នាល​អាវុសោ​ ​ពាក្យ​ព្យាករណ៍​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ដោយ​កាល​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​គប្បី​មានដល់​បុគ្គល​ណា​ ​ពាក្យ​ព្យាករណ៍​នោះ​ ​ឈ្មោះថា​មាន​ច្រើន​ដល់​បុគ្គល​នោះ​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ក្នុង​ពាក្យ​ព្យាករណ៍​ដ៏​ច្បាស់លាស់​យ៉ាងនេះ​។​ ​ចប់​ ​សូត្រ​ ​ទី១១​។​

​ចប់​អព្យាកត​សំយុត្ត​។​

ថយ | ទំព័រទី ៤៣៩ | បន្ទាប់