​បើ​អ្នក​បានចិត្ត​សមាធិ​ ​ក្នុង​ធម្ម​សមាធិ​នោះ​ ​អ្នក​មុខ​ជា​លះបង់​សេចក្តី​សង្ស័យ​នេះ​ចេញ​បាន​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​បា​ដ​លិយ​គាម​ណី​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​ភ្លឺច្បាស់​ណាស់​ ​ព្រះអង្គ​ ​ភ្លឺច្បាស់​ណាស់​ ​ព្រះអង្គ​។​ ​បេ​។​ ​ជា​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​។​ ​ចប់​ ​សូត្រ​ ​ទី១៣​ ​។​

​ចប់​ ​គាមណិ​សំយុត្ត​។​
​ឧទ្ទាន​នៃ​គាមណិ​សំយុត្ត​នោះ​គឺ​


​និយាយ​អំពី​ចណ្ឌ​គាម​ណី​ ​១​ ​អំពី​តាល​បុត្ត​គាម​ណី​ ​១​ ​អំពី​យោធា​ជីវ​គាម​ណី​ ​១​ ​អំពី​ហត្ថា​រោហ​គាម​ណី​ ​១​ ​អំពី​អស្សា​រោហ​គាម​ណី​ ​១​ ​អំពី​ពួក​ព្រាហ្មណ៍​ស្រុក​បច្ឆា​ភូមិ​ ​១​ ​អំពី​ការសំដែង​ធម៌​ ​១​ ​អំពី​ការពិចារណា​ ​១​ ​អំពី​សេចក្តី​អនុគ្រោះ​ត្រកូល​ ​១​ ​អំពី​មណិ​ចូឡ​ក​គាម​ណី​ ​១​ ​អំ​ពី​គន្ធ​ភ​ក​គាម​ណី​ ​១​ ​អំ​ពី​រាសិ​យ​គាម​ណី​ ​១​ ​អំ​ពី​បា​ដ​លិយ​គាម​ណី​ ​១​។​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់