​គឺ​ម្លប់ឈើ​ ​កិច្ច​ទាំង​នុ៎ះ​ ​គឺ​ផ្ទះ​ស្ងាត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សំឡឹង​យក​ ​(​នូវ​អារម្មណ៍​)​ ​កុំបី​ប្រមាទ​ ​កុំបី​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​ ​នេះឯង​ ​ជា​អនុសាសនី​ ​គឺ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​តថាគត​ ​ចំពោះ​អ្នក​ទាំងឡាយ​ ​។​
 ​[​៣២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​អសង្ខតធម៌​ផង​ ​អ​សង្ខ​ត​គាមិ​មគ្គ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសង្ខតធម៌​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ដែល​ជាទី​ក្ស័យ​រាគៈ​ ​ក្ស័យ​ទោសៈ​ ​ក្ស័យ​មោហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អសង្ខតធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​គឺ​វិបស្សនា​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសង្ខតធម៌​ ​តថាគត​បាន​សំដែង​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​បេ​។​ ​នេះឯង​ជា​អនុសាសនី​ ​គឺ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​តថាគត​ ​ចំពោះ​អ្នក​ទាំងឡាយ​។​បេ​។​
 [​៣២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​គឺ​សមាធិ​ ​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់