[២៤៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេធំៗណាមួយ។ គឺណាខ្លះ។ គឺទន្លេគង្គា១ យមុនា១ អចិរវតី១ សរភូ១ មហី១ ទន្លេទាំងអស់នោះ ជាធម្មជាតិ ហូរទៅកាន់សមុទ្រ ទេរទៅកាន់សមុទ្រ ជ្រាលទៅកាន់សមុទ្រ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន ក៏ដូច្នោះឯង។
[២៤៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ កាលធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលបង្អោនទៅរកព្រះនិព្វាន