អ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។
[២៥៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បង្កង់ឯណានីមួយ នៃផ្ទះមានកំពូល បង្កង់ទាំងអស់នោះ ស្របទៅរកកំពូល ឈមទៅរកកំពូល មានកំពូលជាទីប្រជុំចុះ កំពូល រមែងប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។ (បណ្ឌិត គប្បីពង្រីកសេចក្តីឲ្យពិស្តារ ដូចសូត្រខាងក្រោយផងចុះ)។
[២៥៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្លិននៃឫសឯណានីមួយ ឫសស្គា រមែងប្រាកដជាប្រសើរជាងឫសទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។
[២៥៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្លិននៃខ្លឹមឯណានីមួយ ចន្ទន៍ក្រហម រមែងប្រាកដជាប្រសើរជាងខ្លឹមទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។