[២៥៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្លិននៃផ្កាឯណានីមួយ ម្លិះលា រមែងប្រាកដជាប្រសើរជាងផ្កាទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។
[២៥៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកស្តេចសាមញ្ញឯណានីមួយ ស្តេចទាំងអស់នោះ សឹងចុះចូលនឹងស្តេចចក្រពត្តិ ឯស្តេចចក្រពត្តិ រមែងប្រាកដជាប្រសើរជាងស្តេចទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។
[២៦០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពន្លឺឯណានីមួយ នៃរូបផ្កាយទាំងឡាយ ពន្លឺទាំងអស់នោះ មិនដល់ នូវចំណិតទីដប់ប្រាំមួយ ៗ ដង នៃពន្លឺព្រះចន្ទឡើយ ពន្លឺនៃព្រះចន្ទ រមែងប្រាកដជាប្រសើរជាងពន្លឺ នៃផ្កាយទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។
[២៦១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសរទសម័យ ដែលស្រឡះ ប្រាសចាកពពក ភ្លៀង ព្រះអាទិត្យ រះត្រដែតឡើងកាន់អាកាស កំចាត់បង់នូវអាកាស ដែលងងឹតទាំងអស់ រមែងភ្លឺផង ក្តៅផង រុងរឿងផង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។