​[​២៣​]​ ​ម្នាល​អានន្ទ​ ​អ្នក​គប្បី​ដឹង​ ​នូវ​សេចក្តី​នុ៎ះ​ ​ដោយ​បរិយាយ​នេះ​ចុះ​ថា​ ​ពាក្យ​ថា​ ​ព្រហ្ម​យាន​ ​ដូច្នេះ​ក្តី​ ​ថា​ធម្ម​យាន​ ​ដូច្នេះ​ក្តី​ ​ថា​អនុត្តរ​សង្គាម​វិជ័យ​ ​ដូច្នេះ​ក្តី​ ​នេះ​ជា​ឈ្មោះ​ ​នៃ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ ​នូវ​ព្រះពុទ្ធដីកា​នេះ​ហើយ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ទ្រង់​ត្រាស់​ ​នូវ​ព្រះពុទ្ធ​ដីការ​នេះ​រួចហើយ​ ​ក៏​ទ្រង់​ត្រាស់​ ​នូវ​ព្រះពុទ្ធដីកា​នេះ​ ​តទៅទៀត​ថា​
​[​២៤​]​ ​ធម៌​ទាំងឡាយ​ជាគូ​គ្នា​ ​គឺ​សទ្ធា​ ​ ​និង​បញ្ញា​របស់​រថ​ ​គឺ​អរិយមគ្គ​ឯណា​ ​ឯ​សទ្ធា​ ​ទុកជា​នឹម​ ​ហិរិ​ជា​ចន្ទោល​ ​មនោ​ជា​ខ្សែ​បរ​ ​សតិ​ជា​សារថី​អ្នកថែរក្សា​។​ ​រថ​ ​គឺ​ ​អរិយមគ្គ​ ​(​នោះ​)​ ​មាន​សីល​ ​ជា​គ្រឿង​ពាស​ ​មាន​ឈាន​ជា​ភ្លៅ​ ​មាន​វិរិយៈ​ជា​កង់​ ​មាន​ឧបេក្ខា​ជា​កំណល់​នឹម​ ​មាន​អនិច្ចា​ ​(​សេចក្តី​មិន​លោភ​)​ ​ជារ​នាំ​បាំង​។​ ​សេចក្តី​មិន​ព្យាបាទ​ ​សេចក្តី​មិន​បៀតបៀន​ ​ ​និង​សេចក្តី​ស្ងប់ស្ងាត់​ ​ទុកជា​អាវុធ​ ​របស់​កុលបុត្ត​ ​(​អ្នក​ស្ថិតនៅ​ក្នុង​រថ​ ​គឺ​អរិយមគ្គ​)​ ​ឯណា​ ​(​កុលបុត្ត​នោះ​)​ ​
ថយ | ទំព័រទី ១២ | បន្ទាប់