[២៦២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាសំពត់ ដែលគេត្បាញ សំពត់ឯណានីមួយ សំពត់ក្នុងដែនកាសី រមែងប្រាកដជាប្រសើរជាងសំពត់ទាំងនោះ យ៉ាងណាមិញ។ ។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទជាទីប្រជុំចុះ អប្បមាទធម៌ រមែងប្រាកដជាប្រសើរជាងធម៌ទាំងនោះ ក៏យ៉ាងនោះដែរ។ មា្នលភិក្ខុទាំងឡាយ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។
[២៦៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោន