ទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដូចពោលមក យ៉ាងនេះឯង។
(បណ្ឌិតគប្បីពង្រីកសេចក្តី ឲ្យពិស្តារ ត្រង់សេចក្តី ដែលនិយាយអំពីព្រះតថាគតផងចុះ)។
ចប់ អប្បមាទវគ្គ ទី១០។
ឧទ្ទាននៃអប្បមាទវគ្គនោះ គឺ
និយាយអំពីព្រះតថាគត ប្រសើរជាងពួកសត្វ១ អំពីស្នាមជើង (សត្វ) ១ អំពីបង្កង់ផ្ទះមានកំពូល១ អំពីក្លិននៃឫស១ អំពីក្លិននៃខ្លឹម១ អំពីផ្កាម្លិះលា១ អំពីស្តេច១ អំពីព្រះចន្ទ១ ព្រះអាទិត្យ១ អំពីសំពត់១ ត្រូវជាបទគម្រប់១០។
(បណ្ឌិតគប្បីពង្រីកសេចក្តី ឲ្យពិស្តារ ត្រង់សេចក្តី ដែលនិយាយអំពីព្រះតថាគតផងចុះ)។