​មានធម៌​ ​គឺ​អធិវាសន​ខន្តី​ ​ជា​គ្រឿង​ក្រោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​ជាទី​ក្សេម​ចាក​យោ​គៈ​។​ ​ព្រហ្ម​យាន​នេះ​ ​រក​គុណជាត​ដទៃ​ ​ក្រៃលែង​ជាង​គ្មាន​ ​កើត​ព្រម​ក្នុង​ខ្លួន​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​កាល​មានជ័យ​ជំនះ​ ​(​នូវ​រាគា​ទិ​កិលេស​)​ ​រមែង​ចេញ​ចាកលោក​បាន​ដោយពិត​។​ ​

 ​[​២៥​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​សួរ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​លោក​នៅ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​​សំណាក់​ព្រះសមណគោតម​ ​ដើម្បី​ប្រយោជន៍អ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​សួរ​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​
ថយ | ទំព័រទី ១៣ | បន្ទាប់