ឲ្យឈមទៅទិសខាងលិចវិញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ពួកមហាជននោះ គួរបង្វែរទន្លេគង្គា ឲ្យជ្រាលទៅទិសខាងលិច ឲ្យទេរទៅទិសខាងលិច ឲ្យឈមទៅទិសខាងលិចវិញ បានដែរឬ។ បង្វែរមិនបានទេ ព្រះអង្គ។ ដំណើរនោះ តើព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន (ព្រោះ) ទន្លេគង្គា ជ្រាលទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត ទន្លេគង្គានោះ គេមិនងាយនឹងបង្វែរ ឲ្យជ្រាលទៅទិសខាងលិច ឲ្យទេរទៅទិសខាងលិច ឲ្យឈមទៅទិសខាងលិចវិញបានទេ នាំឲ្យតែពួកមហាជននោះ បានចំណែកនៃសេចក្តីលំបាក សេចក្តីហត់នឿយប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ក៏ដូច្នោះដែរ ពួកស្តេចក្តី ពួកមហាមាត្យនៃសេ្តចក្តី ពួកមិត្តក្តី ពួកអមាត្យក្តី ពួកញាតិសាលោហិតក្តី មកលួងលោម នូវភិក្ខុ ដែលកំពុងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ កំពុងធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឲ្យបែរមកត្រេកអរ ដោយភោគសម្ប័ទវិញថា ម្នាលបុរសអើយ អ្នកចូរមក សំពត់កាសាវៈ របស់អ្នកនេះ រមែងដុតកំដៅទេដឹង អ្នកម្តេចក៏ធ្វើជាមនុស្សកំណោរ ប្រព្រឹត្តកាន់អំបែងវិញ អ្នកចូរត្រឡប់មកកាន់ហីនភេទវិញទៅ