​ហើយ​ប្រើប្រាស់​ ​នូវ​ភោគសម្ប័ទ​ផង​ ​ធ្វើ​នូវ​បុណ្យ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ឯង​ ​កាល​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ក៏​លះបង់​ ​នូវ​សិក្ខា​ ​ហើយ​ត្រឡប់​មកកាន់​ហីនភេទ​វិញ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិនជា​ឋានៈ​ឡើយ​។​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ចិត្ត​ឯណា​ ​ដែល​ឱន​ទៅកាន់​សេចក្តី​ស្ងប់ស្ងាត់​ ​ទេរ​ទៅកាន់​សេចក្តី​ស្ងប់ស្ងាត់​ ​ឈម​ទៅកាន់​សេចក្តី​ស្ងប់ស្ងាត់​ ​អស់​កាលយូរ​ ​ចិត្ត​នោះ​ឯង​ ​នឹង​ត្រឡប់​មកកាន់​ហីនភេទ​វិញ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិនមែន​ជា​ឋានៈ​ឡើយ​។​ ​
 [​២៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​កាល​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​ការប្រាសចាក​តម្រេក​ ​អាស្រ័យ​ ​នូវ​ការ​រលត់​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​បេ​។​ ​
ថយ | ទំព័រទី ១៤៤ | បន្ទាប់