​[​២៧​]​ ​ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ​ ​បើ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​សួរ​អ្នក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​មគ្គ​ ​ ​និង​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ទុក្ខ​នុ៎ះ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​អន្យ​តិរិ្ថយ​បរិ​ព្វា​ជ​ក​ ​សួរ​យ៉ាងនេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដោះស្រាយ​ ​ដល់​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មគ្គ​ ​ ​និង​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ទុក្ខ​នុ៎ះ​ ​មាន​ដែរ​។​ ​
 [​២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មគ្គ​ដូចម្តេច​ ​បដិបទា​ដូចម្តេច​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ទុក្ខ​នុ៎ះ​។​ ​គឺ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ហ្នឹងឯង​។​ ​មគ្គ​ទាំង​ ​៨​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាម​គ្គ​ ​នេះ​ជា​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ទុក្ខ​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​អន្យ​តិរិ្ថយ​បរិ​ព្វា​ជ​ក​ ​សួរ​យ៉ាងនេះ​ហើយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដោះស្រាយ​ ​ដល់​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​យ៉ាងនេះ​ចុះ​។​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់