​[​៣៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​)​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥យ៉ាងនេះ​ឯង​។​បេ​។​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​។​ ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​ការប្រាសចាក​តម្រេក​ ​អាស្រ័យ​ ​នូវ​ការ​រលត់​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​)​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥យ៉ាងនេះ​ឯង​។​បេ​។​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទន្លេ​គង្គា​។​បេ​។​ ​
 [​៣៥៣​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​នេះ​ ​មាន៥យ៉ាង​។​ ​សញ្ញោជនៈ​ ​៥យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​រូប​រាគ១​ ​អរូប​រាគ១​ ​មានះ១​ ​ឧទ្ធច្ច១​ ​អវិជ្ជា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​លើ​ ​មាន៥យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់