​ពោជ្ឈង្គ​សំយុត្ត​
​បព្វត​វគ្គ​


 [​៣៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាគ​ទាំងឡាយ​ ​តែង​ធ្វើ​រាងកាយ​ឲ្យ​ចំរើន​ ​ឲ្យមានកម្លាំង​ ​ព្រោះ​អាស្រ័យ​ស្តេចភ្នំ​ឈ្មោះ​ ​ហិមវន្ត​ ​នាគ​ទាំងនោះ​ ​លុះ​ធ្វើ​រាងកាយ​ឲ្យ​ចំរើន​ ​ឲ្យមានកម្លាំង​ ​ក្នុង​ស្តេចភ្នំ​ឈ្មោះ​ ​ហិមវន្ត​នោះ​ហើយ​ ​ទើប​ចុះ​ក្នុង​បឹង​តូច​ ​លុះ​ចុះ​ក្នុង​បឹង​តូច​ហើយ​ ​ទើប​ចុះ​ក្នុង​បឹងធំ​ ​លុះ​ចុះ​ក្នុង​បឹងធំ​ហើយ​ ​ទើប​ចុះ​ក្នុង​ស្ទឹងតូច​ ​លុះ​ចុះ​ក្នុង​ស្ទឹង​ ​តូច​ហើយ​ ​ទើប​ចុះ​ក្នុង​ស្ទឹងធំ​ ​លុះ​ចុះ​ក្នុង​ស្ទឹងធំ​ហើយ​ ​ទើប​ចុះ​កាន់​មហាសមុទ្ទ​សាគរ​ ​នាគ​ទាំងនោះ​ ​រមែង​មាន​កាយ​ដល់​នូវ​ការ​ចំរើន​ ​ធំ​ទូលាយ​ ​ក្នុង​មហាសមុទ្ទ​សាគរ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាស្រ័យ​សីល​ ​តាំងស៊ប់​នៅក្នុង​សីល​ ​កាល​ចំរើន​នូវ​ពោជ្ឈង្គ​ ​(​អង្គ​នៃ​ធម៌​ ​ជា​គ្រឿង​ត្រាស់​ដឹង​)​ ​ទាំង៧​ ​កាល​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​រមែង​ដល់​នូវ​ការ​ចំរើន​ ​ធំ​ទូលាយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ១៦៨ | បន្ទាប់