[​៣៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាស្រ័យ​សីល​ ​តាំងស៊ប់​នៅក្នុង​សីល​ ​កាល​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​កាល​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​តែង​ដល់​នូវ​ការ​ ​ចំរើន​ ​ធំ​ ​ទូលាយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​ការប្រាសចាក​រាគៈ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​រក​ការ​លះបង់​ ​ចំរើន​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​។​បេ​។​ ​ចំរើន​វីរិយ​សម្ពោ​ជ្ឈង្គ​។​ ​ចំរើន​បី​តិ​សម្ពោ​ជ្ឈង្គ​។​ ​ចំ​រើ​នប​ស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​។​ ​ចំរើន​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ​។​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​ប្រាសចាក​រាគៈ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាស្រ័យ​សីល​ ​តាំងនៅ​ស៊ប់​ក្នុង​សីល​ ​កាល​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​កាល​ធ្វើឲ្យ​ក្រាស់ក្រែល​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​រមែង​ដល់​នូវ​ការ​ចំរើន​ ​ធំ​ទូលាយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ១៦៩ | បន្ទាប់