​[​៣៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្វី​ជា​អាហារ​ ​ដែល​ញ៉ាំង​ព្យាបាទ​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ ​ឬ​ញ៉ាំង​ព្យាបាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹតតែ​កើត​ធំ​ទូលាយ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិឃ​និមិត្ត​ ​(​និមិត្ត​នាំឲ្យ​ចង្អៀតចង្អល់​ចិត្ត​)​ ​រមែង​មាន​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ខុសទំនង​ ​និង​ធ្វើឲ្យ​ក្រាស់ក្រែល​ ​ក្នុង​បដិឃ​និមិត្ត​នោះ​ ​នេះ​ជា​អាហារ​ ​ដែល​ញ៉ាំង​​ព្យាបាទ​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ ​ឬ​ញ៉ាំង​ព្យាបាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹតតែ​កើត​ធំ​ទូលាយ​ទៅ​។​ ​
 [​៣៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្វី​ជា​អាហារ​ ​ដែល​ញ៉ាំង​ថីនមិទ្ធ​មិនទាន់​កើតឡើង​​ ​ឲ្យ​កើតឡើង​ ​ឬ​ញ៉ាំង​ថីនមិទ្ធ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹតតែ​កើត​ធំ​ទូលាយ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ធុញទ្រាន់​ ​សេចក្តី​ខ្ជិល​ ​មិត​ពត់​កាយ​ ​ពុលបាយ​ ​រួញរា​ចិត្ត​ ​រមែង​មាន​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ខុសទំនង​ ​និង​ការ​ធ្វើឲ្យ​ក្រាស់ក្រែល​ ​ក្នុង​ការ​ទាំងនោះ​ ​នេះ​ជា​អាហារ​ ​ដែល​ញ៉ាំង​ថីនមិទ្ធ​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ ​ឬ​ញ៉ាំង​ថីនមិទ្ធ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹតតែ​កើត​ធំ​ទូលាយ​ទៅ​។​ ​
ថយ | ទំព័រទី ១៧១ | បន្ទាប់