​[​៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាទិដ្ឋិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ដឹង​ ​ក្នុង​ទុក្ខ​ ​សេចក្តី​ដឹង​ក្នុង​ហេតុ​ ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​សេចក្តី​ដឹង​ក្នុង​ការ​រលត់​នៃ​ទុក្ខ​ ​សេចក្តី​ដឹង​ ​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃ​ទុក្ខ​ឯណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សម្មាទិដ្ឋិ​។​ ​
 [​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាសង្កប្បៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ត​ត្រិះរិះ​ ​ក្នុង​ការ​ចេញ​ចាក​កាម​ ​សេចក្តី​ត្រិះរិះ​ ​ក្នុង​ការ​មិន​ព្យាបាទ​ ​សេចក្តី​ត្រិះរិះ​ក្នុង​ការ​មិន​បៀតបៀន​ឯណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សម្មាសង្កប្បៈ​។​ ​
 [​៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាវាចា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចេតនា​វៀរចាក​ការ​និយាយ​កុហក​ ​ចេតនា​វៀរចាក​ការ​និយាយ​ញុះញង់​ ​ចេតនា​វៀរចាក​ការ​និយាយទ្រគោះ​ ​ចេតនា​វៀរចាក​ការ​និយាយ​រោយរាយ​ឯណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សម្មាវាចា​។​ ​
 [​៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មា​កម្មន្តៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចេតនា​វៀរចាក​ការ​សម្លាប់សត្វ​ ​ចេតនា​វៀរចាក​ការ​លួច​ទ្រព្យ​គេ​ ​ចេតនា​វៀរចាក​ការប្រព្រឹត្ត​ធម៌​មិន​ប្រសើរ​ឯណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សម្មា​កម្មន្តៈ​។​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់