[២] ម្នាលភិក្ខុទាំងឡាយ អវិជ្ជា ជាប្រធាននៃអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីញ៉ាំងសេចក្តីមិនខ្មាសបាប និងមិនខ្លាចបាប ឲ្យកើតឡើងជាលំដាប់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឃើញខុស រមែងកើតឡើង ដល់បុគ្គលល្ងង់ខ្លៅ ប្រកបដោយអវិជ្ជា សេចក្តីត្រិះរិះខុសកើតឡើង ដល់បុគ្គលមានសេចក្តីឃើញខុស វាចាខុសកើតឡើង ដល់បុគ្គលមានសេចក្តីត្រិះរិះខុស ការងារខុសកើតឡើង ដល់បុគ្គលមានវាចាខុស ការចិញ្ចឹមជីវិតខុស កើតឡើង ដល់បុគ្គលមានការងារខុស ការព្យាយាមខុស កើតឡើង ដល់បុគ្គលមានការចិញ្ចឹមជីវិតខុស ការរឭកខុស កើតឡើង ដល់បុគ្គលមានព្យាយាមខុស ការតាំងចិត្តមាំខុស កើតឡើង ដល់បុគ្គលមានការរឭកខុស។
[៣] ម្នាលភិក្ខុទំាងឡាយ ឯវិជ្ជា ជាប្រធាន នៃកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីញ៉ាំងសេចក្តីខ្មាសបាប និងសេចក្តីខ្លាចបាប ឲ្យកើតឡើងជាលំដាប់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឃើញត្រូវ រមែងកើតឡើង ដល់បុគ្គលអ្នកដឹងច្បាស់ ប្រកបដោយវិជ្ជាសេចក្តីត្រិះរិះត្រូវ កើតឡើង ដល់បុគ្គលមានសេចក្តីឃើញត្រូវ វាចាត្រូវ កើតឡើងដល់បុគ្គលមានសេចក្តីត្រិះរិះត្រូវ ការងារត្រូវ កើតឡើងដល់បុគ្គលមានវាចាត្រូវ